Free delivery for order over $49* in Phnom Penh | Provinces over $89* Read More...

ការដឹកទំនិញ

តើមានមធ្យោបាយដឹកជញ្ជូនអ្វីខ្លះ?

យើងមានក្រុមការងារ និងដែគូរសហការ ដឹកជញ្ជូនដល់ទីតាំងរបស់លោកអ្នក។

តើមានមធ្យោបាយដឹកជញ្ជូនទៅតាមបណ្ដាខេត្តនានាទេ?

ប្រាកដជាមាន! យើងខ្ញុំមានមធ្យោបាយដឹកជញ្ជូនទូទាំងប្រទេស។ ប៉ុន្តែសូមបញ្ចាក់ថាយើងធ្វើការដឹកជូនដល់ទីតាំងសំរាប់តែអតិថិជនទីក្រុងភ្នំពេញប៉ុណ្ណោះ។
ចំពោះតាមបណ្តាខេត្តផ្សេងៗ យើងនឹងធ្វើការដឹកជញ្ជូនកញ្ចប់ឥវ៉ាន់របស់លោកអ្នកតាមរថយន្តក្រុង ដូច្នេះអតិថិជនត្រូវទៅទទួលកញ្ចប់ឥវ៉ាន់នៅស្ថានីយ៍រថយន្តក្រុងដោយខ្លួនឯង។

តើត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលកញ្ចប់ឥវ៉ាន់របស់ខ្ញុំ?

ការបញ្ជាទិញដែលទទួលបានមុនម៉ោង 2:30 នាទីរសៀល នឹងត្រូវបានរៀបចំវេចខ្ចប់ក្នុងថ្ងៃដដែល ហើយរៀបចំដឹកជូននៅថ្ងៃបន្ទាប់ (បើប៉ះថ្ងៃឈប់សម្រាក យើងនឹងដឹកជូននៅថ្ងៃធ្វើការបន្ទាប់ពីថ្ងៃឈប់សម្រាក)។

បន្ទាប់ពីយើងធ្វើការបញ្ជាក់ថាទំនិញមាននៅក្នុងស្តុក និងផ្ទៀងផ្ទាត់ពត៌មានអតិថិជនឲ្យបានត្រឹមត្រូវ។

ដើម្បីធានាការដឹកជញ្ជូននៅថ្ងៃបន្ទាប់ តាមរយះការបញ្ជាទិញតាមវេបសាយ ឬ ហ្វេសប៊ុក (មុនម៉ោង 2:30 រសៀល) សូមអតិថិជនពិនិត្យឡើងវិញនូវ ការទូទាត់ប្រាក់និងការដឹកជញ្ចូន របស់យើងអោយបានច្បាស់លាស់ ដើម្បីកុំអោយមានការយឺតយ៉ាវជាយថាហេតុ។

បញ្ជាក់៖ ការបញ្ជាទិញក្រៅម៉ោងធ្វើការ ចុងសប្ដាហ៍ និងថ្ងៃឈប់សំរាក នឹងត្រូវរៀបចំនៅថ្ងៃធ្វើការបន្ទាប់។

ការបង់ប្រាក់

តើមានមធ្យោបាយណាខ្លះសម្រាប់ធ្វើការបង់ប្រាក់?
តើអតិថិជនអាចបង់ប្រាក់ពេលទទួលទំនិញបានទេ?

ប្រាកដជាបាន! ជាធម្មតារាល់ការបញ្ជាទិញតាមវេបសាយ ឬ ហ្វេសប៊ុក ក្រុមការងារ របស់យើងនឹងធ្វើការបញ្ជាក់ពីអតិថិជនអំពីការបញ្ជាទិញ មុខទំនិញ និងវិធីទូទាត់ប្រាក់​ក្នុងកំឡុងពេល 4 ម៉ោង។
បញ្ជាក់ៈ ការបង់ប្រាក់ពេលទទួលទំនិញបាន​ សម្រាប់តែអតិថិជនដែលរស់នៅក្រុងភ្នំពេញតែប៉ុណ្ណោះ

ការកុម្មង់ និង បញ្ចូនមកវិញ

តើខ្ញុំត្រូវធ្វើការកុម្មង់ដោយរបៀបណា?

អនុវត្តតាមការណែនាំអំពីរបៀបកុម្មង់: ការកុម្មង់

តើខ្ញុំអាចលុបចោល ឬ ធ្វើការផ្លាស់ប្ដូរទំនិញដោយរបៀបណា?

សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើទំនិញនៅមិនទាន់បានដឹកជញ្ចូន។

តើខ្ញុំត្រូវការគណនីដើម្បីធ្វើការកុម្មង់?

អ្នកមិនត្រូវការគណនីដើម្បីធ្វើការកុម្មង់ឡើយ។
ប៉ុន្តែប្រសិនបើអ្នកមិនមានគណនីអ្នកនឹងមិនអាចធ្វើការកែប្រែការបញ្ជាទិញរបស់អ្នកបានទេ។

បើខ្ញុំមិនមានគណនី តើធ្វើដូចម្តេចដើម្បីតាមដានស្ថានភាពកុម្មង់របស់ខ្ញុំ?

ប្រសិនបើអ្នកមិនមានគណនីជាមួយយើង កុំបារម្ភ! លោកអ្នកនៅតែអាចតាមដានស្ថានភាពកុម្មង់របស់លោកអ្នកជានិច្ចតាមរយៈ ការតាមដានស្ថានភាពកុម្មង់ លោកអ្នកគ្រាន់តែ​ បញ្ចូលលេខវិកយប័ត្រ និង អ៊ុំីម៉ែលរបស់លោកអ្នកតែប៉ុណ្ណោះ។

តើខ្ញុំអាចដូរទំនិញវិញបានទេ?

សូមអធ្យាស្រ័យ! រាល់ទំនិញដែលលោកអ្នកទិញរួច មិនអាចប្ដូរវិញបានទេ។ ប៉ុន្តែប្រសិនបើទំនិញរបស់យើងផុតកំណត់ ឬខូចគុណភាព ដោយសារតែកំហុសរបស់យើង យើងនឺងផ្ញើរទំនិញថ្មី ឬប្រគល់ជាប្រាក់ជូនលោកអ្នកវិញ។

Updating…
  • No products in the cart.