I. How to Register
វិធីចុះឈ្មោះលើវេបសាយ
នៅលើវេបសាយ Petzo លោកអ្នកធ្វើការកុម្មង់ដោយមិនចាំបាច់ បង្កើតគណនីក៏បាន។ តែយើងសូមណែនាំ អោយលោកអ្នក ធ្វើការបង្កើតគណនី មុនពេលកុម្មង់ព្រោះលោកអ្នកអាច Login ដើម្បីឆែកមើលប្រវត្តិកុម្មង់បាន និង អត្ថប្រយោជន៍ផ្សេងៗទៀត។
ចំណាំ៖ បើលោកអ្នកចង់កុម្មង់តែម្តង ដោយមិនចុះឈ្មោះ សូមរំលងទៅកាន់ <<វិធីកុម្មង់ទំនិញលើវេបសាយ>> តែម្តង។
ដើម្បីបង្កើតគណនី លោកអ្នកគ្រាន់តែចុចទៅលើពាក្យ [A] “ចុះឈ្មោះប្រើប្រាស់” ហើយបំពេញ [B]”ឈ្មោះរបស់អ្នក និងលេខទូរស័ព្ទ” បន្ទាប់មក [C]ចុចលើប៊ូតុង “SIGNUP WITH SMS CODE” បើអ្នកមិនចង់ប្រើប្រាស់ពាក្យសម្ងាត់។ តែបើអ្នកចង់ប្រើប្រាស់ពាក្យសម្ងាត់សូមចុចលើពាក្យ “SIGNUP WITH PASSWORD” វិញ។
បន្ទាប់មក៖ សូមវាយបញ្ចូលលេខកូដ 6 ខ្ទង់ ដែល Petzo បានផ្ញើរសារ ទៅកាន់លេខទូរស័ព្ទ ដែលលោកអ្នកបានបញ្ចូល។ ហើយចុច “CONFIRM NOW” ជាការស្រេច។
ការចុះឈ្មោះរបស់លោកអ្នកទទួលបានជោគជ័យ ❤️
II. How to order?
វិធីកុម្មង់ទំនិញលើវេបសាយ
ដើម្បីធ្វើការកុម្មង់ លោកអ្នកគ្រាន់តែ ស្វែងរកទំនិញដែលលោកអ្នកពេញចិត្ត ហើយចុចលើរូបទំនិញនោះ។
បន្ទាប់មកទៀតសូមចុចលើប៊ូតុង “Add to cart (ដាក់ចូលកន្ត្រក)” ។ បញ្ជាក់៖ លោកអ្នកអាចរកមើល ទំនិញផ្សេងទៀតហើយចុច “Add to cart (ដាក់ចូលកន្ត្រក)” ដើម្បីទិញទំនិញច្រើន ក្នុងពេលតែមួយ។
បន្ទាប់មកសូមចុចលើប៊ូតុង “Checkout (ទៅទូទាត់)”។
ជាចុងក្រោយ នៅលើផ្ទាំងនេះ សូមបំពេញពត៌មានដែលចាំបាច់ (ឈ្មោះនិងលេខទូរស័ព្ទ នឹងត្រូវបំពេញដោយស្វ័យប្រវត្តិ បើអ្នកបានបង្កើតគណនីហើយ) ហើយជ្រើសរើសវិធីបង់ប្រាក់ និងមធ្យោបាយដឹលជញ្ជូន ហើយចុចលើប៊ូតុង “Place Order” ជាការស្រេច។
Petzo និងធ្វើការទាក់ទង ទៅលោកអ្នក នៅក្នុងថ្ងៃដែលបានកំណត់ ដើម្បីដឹកទំនិញជូនលោកអ្នក។
បើសិនជាមានចម្ងល់ផ្សេងៗ លោកអ្នកអាចធ្វើការទាក់ទងមកក្រុមការងារយើងខ្ញុំតាមរយៈ ទំនាក់ទំនង
សូមអគុណ ❤️